បះសក់ ម្ចាស់ឡានកំពុងឡើងឋានសួគ៌ គយព័ទ្ធចាប់ឡានដល់បន្ទប់ផ្ទះសំណាក់ ?
យោងតាមគរណី ហ្វេសប៊ុក លោក ផែងវណ្ណៈ បានបង្ហោះសារដោយភ្ញាប់មកជាមួយរូបភាពថា ៖
បះសក់ ម្ចាស់ឡានកំពុងឡើងឋានសួគ៌ គយព័ទ្ធចាប់ឡានដល់បន្ទប់ផ្ទះសំណាក់ ?
គយតាមចាប់រថយន្ត Land Cruiser សេរីទំនបដល់ក្នងបន្ទប់ផ្ទះសំណាក់ខណ:ម្ចាស់រថយន្តកំពុងឡើងឋានសួគ៌ ។ ម្ចាស់រថយន្តដែលប្រឈមមុខនឹងភាពអាម៉ាស់ជាន់លើភាពអាម៉ាស់នេះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ។ អាម៉ាស់ទី ១ គឺជិះឡានអត់ពន្ធខុសច្បាប់ អាម៉ាស់ទី ២ គឺ កំពុងឡើងឋានសួគ៌ក្នុងបន្ទប់ផ្ទះសំណាក់លេខ ១៣០ គយយកកម្លាំងមកព័ទ្ធ ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ៧ សីហា ២០១៧ នៅផ្ទះសំណាក់ស្រែលាភ ។
នៅសល់តែ ១០០០ ឆ្នាំ ទៀតអស់ឡានអត់ពន្ធហើយ ជាពិសេសគឺពេលអស់គយ ដរាបណាមានគយ ដរាបនោះឡានអត់ពន្ធនៅតែមាន គយអ្នកអោយចូល គយក៏អញនកចុះចាប់ដែរ ។



Post a Comment