ទីផ្សារ Online លេខ១ក្នុងប្រទេសកម្ពុជា

Wow ចង្រ្កានឆ្លាតវៃ ដែលអាចបញ្ជាបានដោយទូរស័ព្ទទៀត!

Wow ចង្រ្កានឆ្លាតវៃ ដែលអាចបញ្ជាបានដោយទូរស័ព្ទទៀត!
Tasty One Top គឺជាផលិតផលថ្មីមួយដែល សម្រាប់ចម្អិន អាហារក្នុងផ្ទះបាយ ឧបករណ៏ថ្មីនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអេឡិចត្រូនិច GE Appliance ដែលបានសហការជាមួយ BuzzFeed Production Lab ។ អ្វីដែលពិសេសសម្រាប់ឧបករណ៍ មួយនេះនោះ គឺយើងអាចធ្វើការជាមួយ Application នៅលើស្មាតហ្វូន ដែលអាចស្វែងរកវិធីចំអិនម្ហូបជាច្រើននៅក្នុងកម្មវិធីនេះ។
Tasty One Top នេះអាចភ្ញាប់ទៅបានកាន់ស្មាតហ្វូនតាមរយៈ Blueooth នៅក្នុងកម្មវិធីនេះមានបង្ហាញនូវរបៀបធ្វើម្ហូបដែលមានវីដេអូ ប្រហែល 1,800 វីដេអូ ប៉ុន្ដែកម្មវិធីនេះមានតែលើ iPhone ប៉ុណ្ណោះសម្រាប់ Android មិនទាន់មាននៅឡើយទេ។ យើងក៏អាចបញ្ជាវាបានដោយ កម្ដៅចង្រ្កាន Tasty One Top តាមរយៈទូរស័ព្ទទៀតផង ដោយអាចបញ្ជា កែប្រែកម្តៅ ទៅតាមឧបករណ៍ នៅពេលយើងប្រើ ឆ្នាំងចំហុយ ឬ ខ្ទះឆា ជាដើម។




សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments